​មិនមែន​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្កប្បៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​យ៉ាងនេះ​ឯង​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​នានត្ត​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​នានត្ត​វគ្គ​នោះ​គឺ​


​សំដែង​អំពី​ធាតុ១​ ​អំ​ពី​សម្ផ័​ស្ស១​ ​អំពី​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​មិន​អាស្រ័យ​នូវ​ផស្សៈ​មាន​សភាព​ផ្សេងគ្នា​ ​ជាដើម១​ ​អំពី​វេទនា​មាន​សភាព​ផ្សេងគ្នា​ ​អាស្រ័យ​នូវ​ផស្សៈ​មាន​សភាព​ផ្សេងគ្នា​ ​មាន​ពីរ​លើក​ ​នេះ​ហៅថា​ ​បញ្ចកៈ​ខាងក្នុង​ ​អំពី​ធាតុ១​ ​អំពី​សញ្ញា១​ ​អំពី​បរិឡាហៈ​មាន​សភាព​ផ្សេងគ្នា​ ​មិន​អាស្រ័យ​នូវ​បរិ​យេ​សនា​មាន​សភាព​ផ្សេងគ្នា​ ​ជាដើម១​ ​អំពី​ផស្សៈ​មាន​ពីរ​លើក​ ​នេះ​ហៅថា​ ​បញ្ចកៈ​ខាងក្រៅ​។​
ថយ | ទំព័រទី ១៩ | បន្ទាប់