​[​២៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​តថាគត​កំណត់​ដឹង​ច្បាស់​ ​នូវ​ចិត្ត​បុគ្គល​ពួក​ខ្លះ​ ​ដោយចិត្ត​របស់​តថាគត​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ ​មិន​ពោល​សម្ប​ជា​ន​មុសា​ ​ព្រោះ​ហេតុ​នៃ​ភាជន៍ប្រាក់​ ​ដ៏​ពេញដោយ​លំអិត​នៃ​មាស​ទេ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ឃើញ​បុគ្គល​នោះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​ក៏​ពោល​នូវ​សម្ប​ជា​ន​មុសា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី២​។​
 [​២៣២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​តថាគត​កំណត់​ដឹង​ច្បាស់​ ​នូវ​ចិត្ត​បុគ្គល​ពួក​ខ្លះ​ ​ដោយចិត្ត​របស់​តថាគត​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ ​មិន​ពោល​សម្ប​ជា​ន​មុសា​ ​ព្រោះ​ហេតុ​នៃ​ដុំ​មាស១​.​.​.​ ​ព្រោះ​ហេតុ​នៃ​ដុំ​មាស១០០​.​.​.​ ​ព្រោះ​ហេតុ​នៃ​ដុំ​មា​សសិ​ង្គិ១​.​.​.​ ​ព្រោះ​ហេតុ​នៃ​ដុំ​មា​សសិ​ង្គិ១០០​.​.​.​ ​ព្រោះ​ហេតុ​នៃ​ផែនដី​ ​ដ៏​ពេញដោយ​មាស​.​.​.​ ​ព្រោះហេតុតែ​អាមិសៈ​បន្តិចបន្តួច​.​.​.​ ​ព្រោះហេតុតែ​ជីវិត​.​.​.​ ​ព្រោះ​ហេតុ​នៃ​ស្រី​មាន​លំអ​ក្នុង​ជនបទ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ឃើញ​បុគ្គល​នោះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់