​[​២៤២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​នូវ​ឧបាយ​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ផង​ ​(​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ​)​។​
 [​២៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ ​ហេតុ​ជាទី​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​នូវ​ឧបាយ​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ផង​ ​(​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ​)​។​ ​ចប់​សូត្រ​ទី៦​។​
 [​២៤៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិនដឹង​ច្បាស់​ ​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​មិនដឹង​ច្បាស់​នូវ​ការ​រលត់​នៃ​
ថយ | ទំព័រទី ២០៤ | បន្ទាប់