​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​នឹក​សង្ឃឹម​តែ​សេចក្តី​សាបសូន្យ​មួយ​យ៉ាង​ប៉ុណ្ណោះ​ ​ឯ​សេចក្តី​ចម្រើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​ត្រូវ​នឹក​សង្ឃឹម​ឡើយ​ ​អស់​កាល​មានកំណត់​ត្រឹមនោះ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៦​។​
 [​២៦៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​ក្តៅ​ផ្សា​ ​គ្រោតគ្រាត​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​ការ​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ដែល​រក​គុណជាត​ដទៃ​ ​ក្រៃលែង​ជាង​គ្មាន​។​
 [​២៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​តថាគត​កំណត់​ដឹង​ច្បាស់​ ​នូវ​ចិត្ត​បុគ្គល​ពួក​ខ្លះ​ ​ដោយចិត្ត​របស់​តថាគត​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ ​មិន​ពោល​សម្ប​ជា​ន​មុសា​ ​ព្រោះហេតុតែ​មាតា​ទេ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ឃើញ​បុគ្គល​នោះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​ក៏​ពោល​សម្ប​ជា​ន​មុសា​។​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់