​[​២៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​តថាគត​កំណត់​ដឹង​ច្បាស់​ ​នូវ​ចិត្ត​បុគ្គល​ពួក​ខ្លះ​ ​ដោយចិត្ត​របស់​តថាគត​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ ​មិន​ពោល​សម្ប​ជា​ន​មុសា​ ​ព្រោះហេតុតែ​បិតា​ទេ​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ​)​ ​ព្រោះហេតុតែ​បងប្អូន​ប្រុស​ទេ​.​.​.​ ​ព្រោះហេតុតែ​បងប្អូន​ស្រី​ទេ​.​.​.​ ​ព្រោះហេតុតែ​កូនប្រុស​ទេ​.​.​.​ ​ព្រោះហេតុតែ​កូនស្រី​ទេ​.​.​.​ ​ព្រោះហេតុតែ​ប្រពន្ធ​ទេ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ឃើញ​បុគ្គល​នោះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​ក៏​ពោល​នូវ​សម្ប​ជា​ន​មុសា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​ក្តៅ​ផ្សា​ ​គ្រោតគ្រាត​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​ការ​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​រក​គុណជាត​ដទៃ​ ​ក្រៃលែង​ជាង​គ្មាន​ ​ក៏​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​លះបង់​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ដែល​កើតឡើង​ហើយ​ ​ទាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​កុំ​ឲ្យ​គ្រប​សង្កត់ចិត្ត​យើង​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី១៣​។​

​ចប់​ ​ភេទ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ២១៨ | បន្ទាប់