​[​២៧៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុសម្ផស្ស​ ​ជា​វេទនា​ ​(​វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​)​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​សោតសម្ផស្ស​ ​ជា​វេទនា​។​បេ​។​ ​ឃាន​សម្ផស្ស​ ​ជា​វេទនា​.​.​.​ ​ជិវ្ហាសម្ផស្ស​ ​ជា​វេទនា​.​.​.​ ​កាយសម្ផស្ស​ ​ជា​វេទនា​.​.​.​ ​មនោ​សម្ផស្ស​ ​ជា​វេទនា​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​។​
 [​២៧៧​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ចំពោះ​ចក្ខុសម្ផស្ស​ ​ជា​វេទនា​ផង​ ​នឿយណាយ​ចំពោះ​សោតសម្ផស្ស​ ​ជា​វេទនា​ផង​ ​នឿយណាយ​ចំពោះ​ឃាន​សម្ផស្ស​ ​ជា​វេទនា​ផង​ ​នឿយណាយ​ចំពោះ​ជិវ្ហាសម្ផស្ស​ ​ជា​វេទនា​ផង​ ​នឿយណាយ​ចំពោះ​កាយសម្ផស្ស​ ​ជា​វេទនា​ផង​ ​នឿយណាយ​ចំពោះ​មនោ​សម្ផស្ស​ ​ជា​វេទនា​ផង​។​បេ​។​ ​ចប់​សូត្រ​ទី៥​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់