​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នោះ​ ​(​ពីដើម​)​ ​ជា​គោ​ឃាតកៈ​ ​គឺ​អ្នកសម្លាប់​គោ​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​ ​ដោយ​វិបាក​របស់​កម្ម​នោះ​ ​គោឃាតក​បុរស​នោះ​ ​ក៏​ទៅ​ឆេះ​ក្នុង​នរក​អស់​ឆ្នាំ​ដ៏​ច្រើន​ ​អស់​រយ​ឆ្នាំ​ដ៏​ច្រើន​ ​អស់​ពាន់​ឆ្នាំ​ដ៏​ច្រើន​ ​អស់​សែន​ឆ្នាំ​ដ៏​ច្រើន​ ​ដោយ​សេសសល់​វិបាក​នៃ​កម្ម​នោះ​ឯង​ ​ទើបបាន​ត្រឡប់​មក​ទទួលផល​ ​គឺ​ត្រឡប់​បាន​អត្តភាព​បែបនេះ​ឯង​។​ ​ចប់​សូត្រ​ទី១​។​
 (​នេះឯង​ជា​បេយ្យាលៈ​ ​នៃ​សូត្រ​ទាំងអស់​)​
 [​៣០៩​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ ​មំ​សបេសិ​ ​គឺ​ចម្រៀក​សាច់​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ពួក​ត្មាត​ ​ក្អែក​ ​រអាត​ ​ដេញ​តាម​ឆាប​ ​ចោម​ចឹក​ចោះ​ ​ភើច​ជញ្ជែង​នូវ​ចម្រៀក​សាច់​នោះ​ ​ចម្រៀក​សាច់​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​ជា​គោ​ឃាតកៈ​ ​គឺ​អ្នកសម្លាប់​គោ​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី២​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់