​បារ​ទា​រិក​វគ្គ​


 [​៣១៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​បុរស​ម្នាក់​ ​កំពុង​មុជ​ក្បាល​ចុះទៅ​ក្នុង​រណ្តៅ​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​បរ​ទា​រិក​កម្ម​ ​គឺ​លួច​ប្រពន្ធ​អ្នកដទៃ​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី១​។​
 ​(​បេយ្យាលៈ​ ​បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​)​
 [​៣១៩​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​បុរស​ម្នាក់​ ​កំពុង​មុជ​ចុះ​ក្នុង​រណ្តៅ​លាមក​ ​ចាប់​លាមក​ដោយដៃ​ទាំងសងខាង​ស៊ី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​ពីដើម​ ​ជា​ព្រាហ្មណ៍​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ព្រាហ្មណ៍​នោះ​ ​កាល​ក្នុង​សាសនា​ព្រះ​កស្សប​សម្មាសម្ពុទ្ធ​ ​បាន​និមន្ត​ភិក្ខុសង្ឃ​ ​ដោយ​ភត្តាហារ​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់