[​៣២២​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ស្រី​មាន​កាយ​ឆេះ​រោលរាល​ដោយ​ភ្លើង​ ​មាន​កាយ​សើម​ជោកជាំ​ ​មាន​កាយ​ដេរដាស​ដោយ​រងើកភ្លើង​ ​កំពុងតែ​អណ្តែត​ទៅលើ​អាកាស​ ​ស្រី​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រី​នុ៎ះ​ ​(​ពីដើម​)​ ​ជា​អគ្គមហេសី​នៃ​ស្តេច​ក្នុង​ដែន​កលិង្គ​ ​ស្រី​នោះ​ ​ជា​អ្នកមាន​សេចក្តី​ឫស្សា​គ្រប​សង្កត់​ ​បាន​ចាក់​រងើកភ្លើង​មួយ​អំបែង​ ​លើ​ស្រី​(​១​)​ ​ជាម​ហេ​សី​ចុង​។​ ​ចប់​សូត្រ​ទី៥​។​ ​
 [​៣២៣​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​អ​សីស​ក​ពន្ធ​ប្រេត​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ប្រេត​នោះ​ ​មាន​ភ្នែក​ ​និង​មុខ​ ​នៅត្រង់​ទ្រូង​ ​ពួក​ត្មាត​ ​ក្អែក​ ​រអាត​ ​ដេញ​តាម​ឆាប​ ​ចោម​ចឹក​ចោះ​ ​ភើច​ជញ្ជែង​ ​នូវ​ប្រេត​នោះ​ ​ប្រេត​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​(​ពីដើម​)​ ​ឈ្មោះ​ ​ហា​រិកៈ​ ​ជា​អ្នក​ពិឃាត​ចោរ​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៦​។​
​(​១​)​ ​ស្រី​រួម​ប្តី​
ថយ | ទំព័រទី ២៥០ | បន្ទាប់