​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​ពួក​អមនុស្ស​ ​បៀតបៀន​ភិក្ខុ​នោះ​បាន​ដោយ​កម្រ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​យើង​ទាំងឡាយ​ ​នឹង​ចម្រើន​ ​ធ្វើឲ្យ​ច្រើន​ ​ធ្វើឲ្យ​ដូចជា​យាន​ ​ធ្វើឲ្យ​ជាទី​នៅ​ ​តម្កល់​ទុ​ក​រឿយ​ៗ​ ​សន្សំទុក​ ​ប្រារព្ធ​ដោយ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៣​។​
 [​៣៣៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ឲ្យ​ទាន​អស់១០០ខ្ទះ​ ​ក្នុង​បុព្វណ្ហសម័យ​ក្តី​ ​បុគ្គល​ណា​ ​ឲ្យ​ទាន​អស់១០០ខ្ទះ​ ​ក្នុង​មជ្ឈន្តិកសម័យ​ក្តី​ ​បុគ្គល​ណា​ ​ឲ្យ​ទាន​អស់១០០ខ្ទះ​ ​ក្នុង​សាយណ្ហសម័យ​ក្តី​ ​មួយទៀត​ ​បុគ្គល​ណា​ ​ចម្រើន​មេ​ត្ត​ចិត្ត​ ​ដោយហោចទៅ​ ​សូម្បី​អស់​កាល​ត្រឹមតែ​ការ​រឹតទឹកដោះគោ​ប៉ុណ្ណោះ​ ​ក្នុង​បុព្វណ្ហសម័យ​ក្តី​ ​បុគ្គល​ណា​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់