​បុគ្គល​មិន​ងាយ​នឹង​យក​បាតដៃ​ ​ឬ​ក្តាប់ដៃ​ទះតប់​ ​ធ្វើឲ្យ​ខ្មូរ​បាន​ឡើយ​ ​ឯ​បុរស​នោះ​ ​គប្បី​បានតែ​ចំណែក​នៃ​សេចក្តី​លំបាក​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ប៉ុណ្ណោះ​ឯង​។​
 [​៣៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចម្រើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ ​បាន​តម្កល់​ទុ​ក​រឿយ​ៗ​ ​បាន​សន្សំទុក​ ​បាន​ប្រារព្ធ​ល្អ​ហើយ​។​ ​បើ​អមនុស្ស​ ​ស្មាន​ចិត្ត​ភិក្ខុ​នោះ​ថា​ ​គួរ​ធ្វើឲ្យ​អណ្តែត​អណ្តូង​។​ ​អមនុស្ស​នោះ​ឯង​ ​មុខ​ជា​បានតែ​ចំណែក​ ​នៃ​សេចក្តី​លំបាក​ ​និង​សេចក្តី​ចង្អៀតចង្អល់​ពុំខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​យើង​ទាំងឡាយ​ ​នឹង​ចម្រើន​ ​ធ្វើឲ្យ​ច្រើន​ ​ធ្វើឲ្យ​ដូចជា​យាន​ ​ធ្វើឲ្យ​ជាទី​នៅ​ ​តម្កល់​ទុ​ក​រឿយ​ៗ​ ​សន្សំទុក​ ​ប្រារព្ធ​ល្អ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៥​។​
 [​៣៣៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ខ្មាន់ធ្នូ៤នាក់​ ​មាន​កម្លាំង​មាំមួន​ ​បាន​សិក្សា​ដោយ​ប្រពៃ​ ​មាន​សិល្បៈ​ស្ទាត់​ក្នុង​ដៃ​ ​បាន​សម្តែង​សិល្បៈ​រួចហើយ​ ​ឈរ​នៅក្នុង​ទិស​ទាំង៤​។​ ​គ្រានោះ​ ​មាន​បុរស​ម្នាក់​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់