​[​៣៤៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ហួស​វេលា​។​ ​ពួក​ភិក្ខុ​ ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​កុំ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ហួស​វេលា​ឡើយ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​និយាយប្រាប់​ ​ក៏​មិន​ត្រេកអរ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​ទីឯណោះ​ ​ភិក្ខុ​មួយ​រូប​ ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ហួស​វេលា​ ​ពួក​ភិក្ខុ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​កុំ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ហួស​វេលា​ឡើយ​ ​ដូច្នេះ​ ​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​និយាយប្រាប់​ ​ក៏​មិន​ត្រេកអរ​។​
 ​[​៣៤៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​ឆ្មា​មួយ​ ​ឈរ​នៅ​ក្បែរ​គំនរ​សម្រាម​ ​មាន​អាចម៍គោ​ ​ត្រង់​ទី​-​ត​នៃ​ផ្ទះ​ ​ឃ្លាំចាំ​មើលកូន​កណ្តុរ​ ​ហើយ​គិតថា​ ​កូនកណ្តុរ​នេះ​ ​នឹង​ចេញទៅ​រក​
ថយ | ទំព័រទី ២៧០ | បន្ទាប់