​[​៣៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រពៃ​ណាស់​ ​ត្រង់​ដែល​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​បាន​ប្តេជ្ញា​ខ្លួន​ជា​សក្យ​បុត្រ​ ​ហើយ​ត្រឡប់​មក​ទទួល​ ​នូវ​ការបាន​អត្តភាព​បែបនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី១១​។​
 [​៣៥៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បានឮ​រឿង​នៃ​សត្វ​ចចក​ ​កាលដែល​នៅក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចចក​ចាស់​ ​ចួនកាល​ ​ក៏​មាន​ក​ត​ញ្ញុ​កតវេទិតា​ធម៌​ខ្លះ​ដែរ​ ​ឯ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ដែល​ប្តេជ្ញា​ខ្លួន​ជា​សក្យ​បុត្រ​ ​បែរជា​មិន​មាន​ក​ត​ញ្ញុ​កតវេទិតា​ធម៌​ខ្លះទៅ​វិញ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់