​[​៣៦០​]​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ពោល​នឹង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ឥន្ទ្រិយ​ទាំងឡាយ​ ​របស់​លោក​ ​ថ្លា​ម្ល៉េះ​ ​សម្បុរ​មុខ​ ​ក៏​បរិសុទ្ធ​ ​ផូរផង់​ ​ថ្ងៃនេះ​ ​មហាមោគ្គល្លាន​មាន​អាយុ​ ​នៅ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅ​ល្អិត​ពេក​ណាស់​។​ ​ព្រះ​មហាមោគ្គល្លាន​ ​តប​ថា​ ​ម្នាល​អាវុសោ​ ​ថ្ងៃនេះ​ ​ខ្ញុំ​នៅ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅ​គ្រោតគ្រាត​ពេក​ណាស់​ ​តែថា​ ​ធម្មី​កថា​ ​របស់ខ្ញុំ​មាន​។​ ​ចុះ​ធម្មី​កថា​ ​របស់​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​ជាមួយនឹង​បុគ្គល​ណា​។​ ​ម្នាល​អាវុសោ​ ​ធម្មី​កថា​របស់ខ្ញុំ​ ​មាន​ជាមួយនឹង​ព្រះមានព្រះភាគ​។​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​ ​ឆ្ងាយ​ពេក​ណាស់​ ​តើ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ដោយ​ឫទ្ធិ​ឬ​ ​ៗ​ក៏​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​មករ​ក​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ដោយ​ឫទ្ធិ​វិញ​។​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់