សេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរឡើយ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។
[៣៦៥] លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុថ្មីមួយរូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើការខ្វល់ខ្វាយ ដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរឡើយ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបទៀតថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុនោះ តាមពាក្យតថាគតថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយប្រាប់ភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នក។ ភិក្ខុនោះ ទទួលពាក្យភិក្ខុនោះថា ករុណា អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។