​[​៣៦៧​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ត្រាស់​ព្រះពុទ្ធដីកា​នេះ​រួចហើយ​ ​ទើប​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ ​តទៅទៀត​ថា​
​បុគ្គល​ប្រារព្ធ​ព្យាយាម​ដ៏​ធូរ​ថយ​ ​មិនបាន​ដល់​ព្រះនិព្វាន​នេះ​ ​ដែល​ជា​ទី​ញុំាង​សត្វ​ ​ឲ្យ​រួចចាក​គន្ថៈ​ ​គឺ​កិលេស​ទាំងពួង​ទេ​ ​បុគ្គល​មាន​កម្លាំង​ព្យាយាម​តិច​ ​ក៏​មិនបាន​ដល់​ព្រះនិព្វាន​នេះ​ ​ដែល​ជា​ទី​ញុំាង​សត្វ​ឲ្យ​រួចចាក​គន្ថៈ​ ​គឺ​កិលេស​ទាំងពួង​ដែរ​ ​ឯ​ភិក្ខុ​នេះ​ ​ជា​ភិក្ខុ​ក​ម្លោះ​ ​ភិក្ខុ​នេះ​ ​ជា​បុរស​ដ៏​ឧត្តម​ ​ទ្រទ្រង់នូវ​អត្តភាព​ជាទីបំផុត​ ​បាន​ឈ្នះ​នូវ​មារ​ ​ព្រមទាំង​ពាហនៈ​។​ ​ចប់​សូត្រ​ទី៤​។​

 [​៣៦៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​សុជាត​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់