[៣៧៦] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគតជាសាស្តា បានត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
[៣៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះនន្ទមានអាយុ ជាបុត្រនៃព្រះមាតុច្ឆា (កូនម្តាយមីង) នៃព្រះមានព្រះភាគ គ្រងចីវរទាំងឡាយ ដែលដំទាំងសងខាង បន្តក់ភ្នែកហើយ កាន់យកបាត្រដ៏រលោង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
បណ្ឌិតនៅជាមួយនឹងពួកពាល កាលបើមិនទាន់និយាយ ពួកជនក៏មិនស្គាល់ លុះតែបណ្ឌិតនោះ ពោល ឬសម្តែងនូវឧបាយនៃព្រះនិព្វាន ទើបពួកជនស្គាល់បាន បុគ្គល គប្បីពោលបំភ្លឺ លើកតម្កើងនូវធម៌ ជាទង់ជ័យនៃឥសីទាំងឡាយ ពួកឥសីមានសុភាសិតជាទង់ជ័យ ដ្បិតព្រះធម៌ជាទង់ជ័យនៃពួកឥសី។ ចប់សូត្រទី៧។