កណ្តាល តថាគតពោលថា បុគ្គលនោះ រមែងប្រាប់ សំដែង ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើជាកណ្តាល កំណើតរបស់បុគ្គលនោះ ក៏ជាកណ្តាលដែរ។ ម្នាលកច្ចានៈ សញ្ញាដ៏ឧត្តម ទិដ្ឋិដ៏ឧត្តម វិតក្កៈដ៏ឧត្តម ចេតនាដ៏ឧត្តម សេចក្តីប្រាថ្នាដ៏ឧត្តម សេចក្តីតាំងចិត្តដ៏ឧត្តម បុគ្គលដ៏ឧត្តម វាចាដ៏ឧត្តម កើតឡើង ព្រោះអាស្រ័យធាតុដ៏ឧត្តម តថាគតពោលថា បុគ្គលនោះ តែងប្រាប់ ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើដ៏ឧត្តម កំណើតរបស់បុគ្គលនោះ ក៏ឧត្តមដែរ។ ចប់សូត្រទី៣។
[៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ .... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា(១) ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យ

(១) ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា។