​និង​មនុស្ស​ ​ព្រះអាទិត្យ​រុងរឿង​ក្នុង​វេលា​ថ្ងៃ​ ​ព្រះចន្ទ​ភ្លឺស្វាង​ក្នុង​វេលា​រាត្រី​ ​ក្សត្រ​ទ្រង់គ្រឿង​ ​ទើប​រុងរឿង​ ​ខីណាសវ​ព្រាហ្មណ៍​ ​មាន​ឈាន​ ​ទើប​រុងរឿង​ ​ចំណែកខាង​ព្រះពុទ្ធ​ ​រុងរឿង​ដោយ​តេជះ​ ​ទាំងថ្ងៃទាំងយប់​។​ ​ចប់​សូត្រ​ទី១១​។​

 [​៣៩៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ពីរ​រូប​ ​ជា​សំឡាញ់​នឹងគ្នា​ ​ជាស​ទ្ធិ​វិហារិក​ ​របស់​ព្រះ​មហា​ក​ប្បិ​ន​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​
 [​៣៩៤​]​ ​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើញ​ភិក្ខុ​ទាំងនោះ​ ​កំពុង​មក​អំពី​ចម្ងាយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ភិក្ខុ​ទាំងពីរ​រូប​នុ៎ះ​ ​ជា​សំឡាញ់​នឹងគ្នា​ ​កំពុង​ដើរមក​ ​ជាស​ទ្ធិ​វិហារិក​របស់​មហា​ក​ប្បិ​ន​ឬទេ​។​ ​ព្រះករុណា​
ថយ | ទំព័រទី ៣០០ | បន្ទាប់