ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកសម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នកលួចទ្រព្យគេ ពួកសត្វប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យកុហក ពួកសត្វនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យញុះញង់ ពួកសត្វនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យទ្រគោះ ពួកសត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលនិយាយពាក្យរោយរាយឥតប្រយោជន៍។
[៦៤] ពួកសត្វវៀរចាកការសម្លាប់សត្វ... វៀរចាកការលួចទ្រព្យគេ... វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ... វៀរចាកការនិយាយពាក្យកុហក... វៀរចាកការនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យញុះញង់ ពួកសត្វវៀរចាកការនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យទ្រគោះ ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍។ ចប់សូត្រទី៤។