​កុហក​.​.​.​ ​វៀរចាក​ការ​និយាយ​ពាក្យ​ញុះញង់​.​.​.​ ​វៀរចាក​ការ​និយាយ​ពាក្យទ្រគោះ​.​.​.​ ​ពួក​សត្វ​វៀរចាក​ការ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​វៀរចាក​ការ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ពួក​សត្វ​មិន​មាន​សេចក្តី​លោភ​ច្រើន​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មិន​មាន​សេចក្តី​លោភ​ច្រើន​ ​ពួក​សត្វ​មានចិត្ត​មិន​ព្យាបាទ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​មានចិត្ត​មិន​ព្យាបាទ​ ​ពួក​សត្វ​ជា​សម្មាទិដ្ឋិ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ជា​សម្មាទិដ្ឋិ​។​ ​ចប់​សូត្រ​ទី៥​។​
 [​៦៧​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ជា​ប្រាកដ​ ​ពួក​សត្វ​មាន​ទិដ្ឋិ​ខុស​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​មាន​ទិដ្ឋិ​ខុស​ ​ពួក​សត្វ​មាន​សេចក្តី​ត្រិះរិះ​ខុស​.​.​.​ ​មាន​វាចា​ខុស​.​.​.​ ​មានការ​ងារ​ខុស​.​.​.​ ​មានការ​ចិញ្ចឹមជីវិត​ខុស​.​.​.​ ​មាន​ព្យាយាម​ខុស​.​.​.​ ​មានសតិ​ខុស​.​.​.​ ​មាន​សមាធិ​ខុស​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​មាន​សមាធិ​ខុស​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់