​ចតុ​ទ្ធា​តុ​វគ្គ​


 [​៧១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​នេះ​មាន៤​។​ ​ធាតុ៤​ ​តើ​ដូចម្តេច​។​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​មាន៤ប្រការ​នេះឯង​។​ ​ចប់​សូត្រ​ទី១​។​
 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលមុន​ ​អំពី​កាល​ត្រាស់​ដឹង​ ​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​នៅឡើយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បឋវីធាតុ​ ​មាន​អានិសង្ស​ ​ដូចម្តេច​ហ្ន៎​ ​មានទោស​ដូចម្តេច​ ​មានការ​រលាស់​ចេញ​ដូចម្តេច​ ​អាបោធាតុ​ ​មាន​អានិសង្ស​ដូចម្តេច​ ​មានទោស​ដូចម្តេច​ ​មានការ​រលាស់​ចេញ​ដូចម្តេច​ ​តេជោធាតុ​ ​មាន​អានិសង្ស​ដូចម្តេច​ ​មានទោស​ដូចម្តេច​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់