​[​៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិនបាន​ដឹង​ច្បាស់​តាមពិត​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ ​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​ថា​ជា​ការ​រលាស់​ចេញ​ផង​ ​របស់​ធាតុ​ទាំង៤នេះ​ ​ដរាបណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិនទាន់​ប្តេជ្ញា​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ក្នុង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ដរាប​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​តថាគត​ ​ដឹង​ច្បាស់​តាមពិត​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ ​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​ថា​ជា​ការ​រលាស់​ចេញ​ផង​ ​របស់​ធាតុ​ទាំង៤នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​ ​ប្តេជ្ញា​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ក្នុង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក្នុង​កាលនោះ​។​ ​ញាណទស្សនៈ​របស់​តថាគត​ ​ក៏​កើតឡើង​ថា​ ​វិមុត្តិ​ ​គឺ​អរហត្តផល​របស់​អាត្មាអញ​ ​មិនបាន​កក្រើក​ ​ជាតិនេះ​ ​ជាទីបំផុត​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ទី២​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់