​[​៨០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ឱបអរ​នូវ​បឋវីធាតុ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ឱបអរ​នូវ​សេចក្តី​ទុក្ខ​។​ ​បុគ្គល​ណា​ ​ឱបអរ​នូវ​សេចក្តី​ទុក្ខ​ ​តថាគត​ ​ពោល​ថា​ ​បុគ្គល​នោះ​ ​មិន​រួចចាក​សេចក្តី​ទុក្ខ​ឡើយ​។​ ​បុគ្គល​ណា​ ​ឱបអរ​នូវ​អាបោធាតុ​.​.​.​ ​បុគ្គល​ណា​ ​ឱបអរ​នូវ​តេជោធាតុ​.​.​.​ ​បុគ្គល​ណា​ ​ឱបអរ​នូវ​វាយោធាតុ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឱបអរ​នូវ​សេចក្តី​ទុក្ខ​។​ ​បុគ្គល​ណា​ ​ឱបអរ​នូវ​សេចក្តី​ទុក្ខ​ ​តថាគត​ ​ពោល​ថា​ ​បុគ្គល​នោះ​ ​មិន​រួចចាក​សេចក្តី​ទុក្ខ​ឡើយ​។​
 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​មិន​ឱបអរ​នូវ​បឋវីធាតុ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​មិន​ឱបអរ​នូវ​សេចក្តី​ទុក្ខ​។​ ​បុគ្គល​ណា​ ​មិន​ឱបអរ​នូវ​សេចក្តី​ទុក្ខ​ ​តថាគត​ ​ពោល​ថា​ ​បុគ្គល​នោះ​ ​រួចចាក​សេចក្តី​ទុក្ខ​។​ ​បុគ្គល​ណា​ ​មិន​ឱបអរ​នូវ​អាបោធាតុ​.​.​.​ ​បុគ្គល​ណា​ ​មិន​ឱបអរ​នូវ​តេជោធាតុ​.​.​.​ ​បុគ្គល​ណា​ ​មិន​ឱបអរ​នូវ​វាយោធាតុ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​មិន​ឱបអរ​នូវ​សេចក្តី​ទុក្ខ​។​ ​បុគ្គល​ណា​ ​មិន​ឱបអរ​នូវ​សេចក្តី​ទុក្ខ​ ​តថាគត​ ​ពោល​ថា​ ​បុគ្គល​នោះ​ ​រួចចាក​សេចក្តី​ទុក្ខ​។​ ​ចប់​សូត្រ​ ​ទី៦​។​
ថយ | ទំព័រទី ៧២ | បន្ទាប់