​[​៨៤​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​នេះ​មាន៤ប្រការ​ ​ធាតុ៤​ ​តើ​អ្វីខ្លះ​ ​គឺ​បឋវីធាតុ១​ ​អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ផង​ ​នៃ​ធាតុ​ទាំង៤នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​មិន​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ ​មិន​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ទេ​ ​មួយទៀត​ ​អ្នក​ទាំងនោះ​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនបាន​សម្រេច​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​នូវ​ប្រយោជន៍​នៃ​សមណភាព​ ​ឬ​ប្រយោជន៍​នៃ​ព្រាហ្មណ​ភាព​ទេ​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​ការ​រលាស់​ចេញ​ផង​ ​នៃ​ធាតុ​ទាំង៤នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ទើប​តថាគត​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់