​[​៩៥​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​គឺ​ត្រង់​ដែល​អ្នក​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​ដោយ​កាល​ជា​អង្វែង​នេះ​ ​បាន​ផឹក​នូវ​ទឹកដោះ​នៃ​មាតា​ ​និង​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​តើ​បណ្តា​ទឹក​ទាំងពីរ​នោះ​ ​ទឹក​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​យល់​ច្បាស់​នូវ​ធម៌​ ​តាមដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​ដោយ​កាល​ជា​អង្វែង​នេះ​ ​បាន​ផឹកទឹក​ដោះ​មាតា​ច្រើនអនេក​ ​ឯ​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​មិន​ច្រើនជាង​ឡើយ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់