​[​៩៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អាច​ធ្វើ​បាន​ ​ហើយ​ទ្រង់​ត្រាស់​ ​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​ដូច​ភ្នំ​ថ្ម​សុទ្ធ​ដ៏​ធំ​ ​បណ្តោយ​មួយ​យោជន៍​ ​ទទឹង​មួយ​យោជន៍​ ​កំពស់​ក៏​មួយ​យោជន៍​ ​មិន​ធ្លុះ​ ​មិន​មាន​ប្រហោង​ ​ជា​ភ្នំ​តាន់​ ​កន្លង​មួយ​រយ​ឆ្នាំ​ៗ​ទៅ​ ​មាន​បុរស​យក​សំ​ពត់​កាសិ​ក​ ​មក​បោស​ភ្នំ​នោះ​ម្តង​ៗ​ ​ម្នាល​ភិក្ខុ​ ​ភ្នំ​ថ្ម​សុទ្ធ​ដ៏​ធំ​នោះ​ ​គប្បី​ដល់​នូវ​ការ​អស់​ទៅ​ ​រេច​ទៅ​ ​ដោយ​សេចក្តី​ព្យាយាម​នេះ​ឆាប់​ជាង​ ​ឯក​ប្ប​មិនទាន់​អស់​ទៅ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​កប្ប​មានកាល​វែង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​បណ្តា​កប្ប​ដែល​មានកាល​វែង​ ​យ៉ាងនេះ​ ​សូម្បី​កប្ប​មួយ​ក៏​រាប់​មិនបាន​ ​កប្ប​មួយ​រយ​ក៏​រាប់​មិនបាន​ ​កប្ប​មួយ​ពាន់​ក៏​រាប់​មិនបាន​ ​កប្ប​មួយ​សែន​ក៏​រាប់​មិនបាន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​ហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​នឿយណាយ​ ​គួរ​ធុញទ្រាន់​ ​គួរ​ជិនឆ្អន់​ ​ក្នុង​សង្ខារ​ទាំងពួង​។​ ​ចប់​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់