​ម្នាល​ភិក្ខុ​ ​គំនរ​គ្រាប់​ស្ពៃ​ដ៏​ធំ​នោះ​ ​គប្បី​ដល់​នូវ​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​ដោយ​សេចក្តី​ព្យាយាម​នេះ​ឆាប់​ជាង​ ​ឯក​ប្ប​មិនទាន់​អស់​ទៅ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​កប្ប​មានកាល​វែង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​បណ្តា​កប្ប​ដែល​មានកាល​វែង​ ​យ៉ាងនេះ​ ​សូម្បី​កប្ប​មួយ​ក៏​រាប់​មិនបាន​ ​កប្ប​មួយ​រយ​ក៏​រាប់​មិនបាន​ ​កប្ប​មួយ​ពាន់​ក៏​រាប់​មិនបាន​ ​កប្ប​មួយ​សែន​ក៏​រាប់​មិនបាន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​គួរ​ជិនឆ្អន់​។​ ​ចប់​សូត្រ​ ​ទី៦​។​
 [​១០១​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​អង្គុយ​ ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កប្ប​ដែល​កន្លង​រំលង​ទៅ​ហើយ​ ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កប្ប​ដែល​កន្លង​រំលង​ទៅ​ហើយ​ ​មាន​ចំនួន​ច្រើនណាស់​ ​កប្ប​ទាំងនោះ​ ​មិន​ងាយ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​កប្ប​ ​ឬថា​ប៉ុណ្ណេះ​រយ​កប្ប​ ​ថា​ប៉ុណ្ណេះ​ពាន់​កប្ប​ ​ឬថា​ ​ប៉ុណ្ណេះ​សែន​កប្ប​ ​បាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​អាច​ធ្វើពាក្យ​ឧបមា​បាន​ឬទេ​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់