មិនឃើញនូវខ្លួន ថាមានសញ្ញាខ្លះ មិនឃើញនូវសញ្ញា ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងសញ្ញាខ្លះ មិនប្រកាន់ថា សញ្ញា គឺអញ សញ្ញារបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា សញ្ញា គឺអញ សញ្ញារបស់អាត្មាអញទេ លុះសញ្ញានោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏មិនកើតឡើង ដល់បុគ្គលនោះ ព្រោះតែសញ្ញាប្រែប្រួលទៅ ប្លែកទៅឡើ់យ។ មិនពិចារណាឃើញ នូវសង្ខារទាំងឡាយ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានសង្ខារខ្លះ មិនឃើញនូវសង្ខារទាំងឡាយ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងសង្ខារទាំងឡាយខ្លះ មិនប្រកាន់ថា សង្ខារទាំងឡាយ គឺអញ សង្ខារទាំងឡាយរបស់អាត្មាអញទេ។ កាលបុគ្គលនោះ មិនប្រកាន់ថា សង្ខារទាំងឡាយ គឺអញ សង្ខារទាំងឡាយ របស់អាត្មាអញទេ លុះសង្ខារទាំងនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត មិនកើតឡើង ដល់បុគ្គលនោះ ព្រោះតែសង្ខារទាំងឡាយ ប្រែប្រួលទៅ ប្លែកទៅឡើ់យ។ មិនពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួនថាមានវិញ្ញាណខ្លះ មិនឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ មិនបានប្រកាន់ថា វិញ្ញាណ គឺអញ វិញ្ញាណរបស់អាត្មាអញទេ។ កាលបុគ្គលនោះ