បានដឹងច្បាស់នូវទោស របស់រូបយ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញ នូវរូបយ៉ាងនេះហើយ ក៏ផុតស្រឡះ ព្រោះនឿយណាយ ប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ជាអ្នកមានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍ណា មានកិច្ចបានធ្វើហើយ វដ្តៈ របស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។
[១២០] ម្នាលភិក្ខុទាំងឡាយ ចុះវេទនាតើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានោះ មាន៦យ៉ាងគឺ ចក្ខុសម្ផស្សជាវេទនា១។បេ។ មនោសម្ផស្សជាវេទនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃផស្សៈ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ