មនោវិញ្ញាណ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។ ការកើតឡើង នៃវិញ្ញាណ ព្រោះការកើតឡើង នៃនាមនិងរូប ការរលត់នៃវិញ្ញាណ ព្រោះការរលត់ នៃនាមនិងរូប មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវិញ្ញាណ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យវិញ្ញាណ នេះឈ្មោះថា អានិសង្សរបស់វិញ្ញាណ វិញ្ញាណណាមិនទៀង ជាទុក្ខ មានសភាពប្រែប្រួលជាធម្មតា នេះឈ្មោះថា ទោសរបស់វិញ្ញាណ ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ក្នុងវិញ្ញាណណា នេះឈ្មោះថា ការរលាស់ចេញ នូវវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវអានិសង្សរបស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវទោសរបស់វិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញ នូវវិញ្ញាណយ៉ាងនេះ ហើយប្រតិបត្តិដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃវិញ្ញាណ
