(បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។ ម្នាលភិក្ខុ អ្នកយល់នូវអត្ថ នៃភាសិត ដែលតថាគតសំដែងសង្ខេប ដោយពិស្តារបាន តើយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកាលសំគាល់នូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារ មានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលកាលសំគាល់ នូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនសំគាល់ទេ ឈ្មោះថា រួចផុតស្រឡះ អំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ យល់នូវអត្ថ នៃភាសិតនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងសង្ខេប ដោយពិស្តារបាន យ៉ាងនេះ។ ម្នាលភិក្ខុ ពីរោះហើយៗ ម្នាលភិក្ខុ ត្រូវមែនហើយ ត្រង់ដែលអ្នកយល់នូវអត្ថ នៃភាសិត ដែលតថាគត សំដែងសង្ខេប ដោយពិស្តារបាន។ ម្នាលភិក្ខុ បុគ្គល កាលសំគាល់នូវរូប ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ