ម្នាលភិក្ខុ សភាវៈណា ជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងសភាវៈនោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង ជាអនត្តា ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារយ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិតដែលតថាគតសំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបហ្នឹងឯង