ការពិចារណា ឥទ្ធិបាទ៤ តថាគតសម្តែងហើយដោយការពិចារណា ឥន្ទ្រិយ៥ តថាគតសម្តែងហើយ ដោយការពិចារណា ពលៈ៥ តថាគតសម្តែងហើយ ដោយការពិចារណា ពោជ្ឈង្គ៧ តថាគតសម្តែងហើយដោយការពិចារណា មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ តថាគតសម្តែងហើយដោយការពិចារណា។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសម្តែងហើយ ដោយការពិចារណា យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសម្តែងហើយ ដោយការពិចារណា យ៉ាងនេះ។ ម្យ៉ាងទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះកើតឡើង ដោយចិត្ត យ៉ាងនេះថា កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបអស់ទៅនៃអាសវៈទាំងឡាយជាលំដាប់។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបអស់ទៅ នៃអាសវៈទាំងឡាយជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុថុជ្ជនអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌ព្រះអរិយៈ មិនបានហាត់ក្នុងធម៌ព្រះអរិយៈ មិនបានឃើញពួកសប្បុរស។បេ។ មិនបានហាត់ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញរូប ថាជាខ្លួន។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថាសង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ