[១៨៥] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួចក្រាបទូលសួរប្រស្នាតទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះសេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធទាំង៥ ផ្សេងទៀត មានដែរឬ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ មាន រួចត្រាស់ថា ម្នាលភិក្ខុ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ក្នុងអនាគតកាល សូមឲ្យអញមានរូបយ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញ មានវេទនាយ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញមានសញ្ញាយ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញមានសង្ខារ យ៉ាងនេះ ក្នុងអនាគតកាល សូមឲ្យអញមានវិញ្ញាណយ៉ាងនេះ។ ម្នាលភិក្ខុ សេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធទាំង៥ ផ្សេងទៀត មានយ៉ាងនេះឯង។
[១៨៦] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយព្រះអង្គ។បេ។ រួចក្រាបទូលសួរប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ដោយហេតុដូចម្តេច បានជាខន្ធទាំងឡាយ មានឈ្មោះថា ខន្ធ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត។ នេះហៅថា រូបក្ខន្ធ។ វេទនាណា នីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយ ណានីមួយ។