បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុងត្រិះរិះ ដើម្បីវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួចស្រឡះ ចាកកិលេស មុខជានឹងរួចដោយពិត។ ម្នាលអាវុសោ វក្កលិ ទាំងព្រះមានព្រះភាគ ក៏បានត្រាស់នឹងអ្នក យ៉ាងនេះថា ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ មរណៈរបស់អ្នក មុខជាមិនអាក្រក់ទេ កាលកិរិយា ក៏មុខជាមិនអាក្រក់ទេ ដូច្នេះដែរ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះវក្កលិមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះវក្កលិមានអាយុ ដូច្នេះថា ម្នាលអាវុសោ វក្កលិ អ្នកចូរស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ និងពាក្យរបស់ទេវតាទាំងពីរអង្គ។
[២១៩] លំដាប់នោះ ព្រះវក្កលិមានអាយុ ហៅភិក្ខុទាំងឡាយជាឧបដ្ឋាកថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ដាក់ខ្ញុំចុះអំពីគ្រែ ព្រោះបុគ្គលដូចជាខ្ញុំ មិនសមបើនឹងអង្គុយលើអាសនៈខ្ពស់ ស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះមានព្រះភាគ អង្គនោះទេ។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យរបស់ព្រះវក្កលិមានអាយុថា ករុណា អាវុសោ ហើយដាក់ព្រះវក្កលិមានអាយុ ចុះអំពីគ្រែ