[២៥៤] ម្នាលភិក្ខុ អ្នកសំគាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ កាលបើអរិយសាវ័កឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៥៥] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាបន្តិចបន្តួចមានដែរឬ។ សញ្ញាបន្តិចបន្តួច។ សង្ខារបន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួចមិនមានទេ។