នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ ពិចារណាឃើញនូវវិញ្ញាណថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ ប្រសិនបើបុគ្គលនោះ ដើរទៅ រមែងដើរទៅជិតឧបាទានក្ខន្ធទាំង៥នេះដដែល ប្រសិនបើឈរ រមែងឈរជិតឧបាទានក្ខន្ធ ទាំង៥នេះដដែល ប្រសិនបើអង្គុយ រមែងអង្គុយជិតឧបាទានក្ខន្ធ ទាំង៥នេះដដែល ប្រសិនបើដេក រមែងដេកជិតឧបាទានក្ខន្ធ ទាំង៥នេះដដែល ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ គួរពិចារណា នូវចិត្តរបស់ខ្លួន ឲ្យរឿយៗថា ចិត្តនេះសៅហ្មង ដោយរាគៈ ទោសៈ មោហៈ អស់កាលជាអង្វែង។
[២៥៩] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿងសៅហ្មងនៃចិត្ត រមែងជ្រោកជ្រាក ពួកសត្វដែលមានធម៌ ជាគ្រឿងផូរផង់នៃចិត្ត រមែងបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ រូបគំនូរ អ្នកទាំងឡាយ បានឃើញហើយឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ រូបគំនូរនោះ គេរចនាដោយការវិចិត្រជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះឯង វិចិត្រដោយវិសេសជាងរូបគំនូរដែលគេរចនា។