[៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ជាអ្នកមិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌ព្រះអរិយៈ មិនបានសិក្សា ក្នុងធម៌ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌សប្បុរស មិនបានទូន្មានខ្លួន ក្នុងធម៌សប្បុរស រមែងពិចារណាឃើញច្បាស់ នូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ លុះដល់រូបនោះ នៃបុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលរបស់រូប រមែងមានដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម នូវសេចក្តីប្រែប្រួលនៃរូប ក៏គ្របសង្កត់កុសលចិត្ត របស់បុគ្គលនោះ ព្រោះតែការគ្របសង្កត់ចិត្ត ទើបបុគ្គលនោះ មានសេចក្តីតក់ស្លុតផង មានសេចក្តីទុក្ខផង មានសេចក្តីអាឡោះអាល័យផង តែងតក់ស្លុត ព្រោះប្រកាន់ផង។ ពិចារណាឃើញច្បាស់ នូវវេទនា ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវេទនាខ្លះ ឃើញនូវវេទនា ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវេទនាខ្លះ លុះដល់វេទនានោះ របស់បុគ្គលនោះ ប្រែប្រួលទៅ