ជាអនត្តា។ វិញ្ញាណជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវិញ្ញាណកើតឡើង ហេតុប្បច្ច័យនោះ ក៏ជាអនត្តាដែរ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលកើតអំពីហេតុប្បច្ច័យ ជាអនត្តា តើនឹងបានជាអត្តាមកពីណា។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៤៨] ទៀបក្រុងសាវត្ថី។ ក្នុងវត្ត។ គ្រានោះឯង ព្រះអានន្ទមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលហៅថា សេចក្តីរលត់ៗ បពិត្រព្រះអង្គដ៏ចំរើន តើសេចក្តីរលត់ធម៌ណា បានជាហៅថា រលត់។ ម្នាលអានន្ទ រូបមិនទៀង ជារបស់ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃរូបនោះ ហៅថា រលត់។ វេទនា មិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ