[៦២] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់រូប មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរក្នុងរូបឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់រូប មាន បានជាសត្វទាំងឡាយ ត្រេកអរក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់រូប មិនមានទេ សត្វទាំងឡាយនេះ ក៏មិននឿយណាយ ក្នុងរូបឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់រូប មាន បានជាសត្វទាំងឡាយ តែងនឿយណាយ ក្នុងរូប។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវរូប មិនមានទេ សត្វទាំងឡាយ ក៏មិនរលាស់ចេញចាករូបឡើយ។ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញនូវរូប មាន បានជាសត្វទាំងឡាយ តែងរលាស់ចេញចាករូប។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់វេទនា មិនមានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ បើ (អានិសង្ស) របស់សញ្ញា មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់សង្ខារ មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរ ក្នុងសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់សង្ខារមាន បានជាសត្វទាំងឡាយ ត្រេកអរ ក្នុងសង្ខារ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់សង្ខារមិនមានទេ សត្វទាំងឡាយ ក៏មិននឿយណាយ ក្នុងសង្ខារឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់សង្ខារ មាន បានជាសត្វទាំងឡាយ