បុគ្គលពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវិញ្ញាណខ្លះ តែងប្រកាន់ថា វិញ្ញាណគឺអញ វិញ្ញាណរបស់អាត្មាអញ។ កាលបុគ្គលនោះ មានសេចក្តីប្រកាន់ថា វិញ្ញាណគឺអញ វិញ្ញាណរបស់អាត្មាអញ លុះដល់វិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើងដល់បុគ្គលនោះ ព្រោះតែវិញ្ញាណប្រែប្រួលទៅ ប្លែកទៅ។ ម្នាលគហបតី បុគ្គលមានកាយរសាប់រសល់ផង មានចិត្តរសាប់រសល់ផង យ៉ាងនេះឯង។
[៥] ម្នាលគហបតី ចុះបុគ្គលមានកាយរសាប់រសល់ តែចិត្តមិនរសាប់រសល់ តើដូចម្តេច។ ម្នាលគហបតី អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ព្រះអរិយៈ
[៥] ម្នាលគហបតី ចុះបុគ្គលមានកាយរសាប់រសល់ តែចិត្តមិនរសាប់រសល់ តើដូចម្តេច។ ម្នាលគហបតី អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ព្រះអរិយៈ