ច្រើនដោយសេចក្តីនឿយណាយ ក្នុងសង្ខារ ច្រើនដោយសេចក្តីនឿយណាយ ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ច្រើនដោយសេចក្តីនឿយណាយ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ច្រើនដោយសេចក្តីនឿយណាយ ក្នុងវិញ្ញាណ ក៏រមែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែងកំណត់ដឹងនូវវិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះ ចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគត ពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។
[៨៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាមិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។
[៨៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាមិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។