ក្នុងសង្ខារ។ ពិចារណាឃើញថាជាទុក្ខ ក្នុងវិញ្ញាណ រមែងកំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ រមែងកំណត់ដឹងច្បាស់នូវវិញ្ញាណ។ កាលបើភិក្ខុនោះ កំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។ កំណត់ដឹងច្បាស់នូវវិញ្ញាណ រមែងរួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះ រួចស្រឡះចាកវដ្តទុក្ខ។
[៨៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ជាអ្នកពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងវិញ្ញាណ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ កាលបើភិក្ខុនោះ ពិចារណាឃើញថាមិនមែនជារបស់ខ្លួន ក្នុងវិញ្ញាណ រមែងកំណត់ដឹងច្បាស់នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារ។