​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​របស់​នោះ​ជា​ទុក្ខ​។​ ​ចុះ​របស់​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​ជា​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​នឹង​យល់ឃើញ​យ៉ាង​នុ៎ះ​ទេ​។​ ​ព្រោះហេតុនោះ​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​។​បេ​។​ ​កាល​យល់ឃើញ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
​និយាយ​អំពី​ខន្ធ​ ​២លើក​ ​អំពី​ឧបាទាន​នោះ​ឯង​ ​ដែល​ជា​របស់​គួរ​ត្រេកអរ១​ ​អំពី​ឈ្មោះ​របស់​ខន្ធ១​ ​អំពី​ហេតុ១​ ​អំ​ពី​សក្កា​យ​ទិដ្ឋិ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​២លើក​ ​អំពី​អានិសង្ស១​ ​អំពី​វិញ្ញាណ១​ ​អំពី​ភិក្ខុ​សួរ​ប្រស្នា១​ ​ទាំង១០នេះ​ ​ព្រះមានព្រះភាគ​ ​ពោល​ហើយ​។​

​ចប់​ ​ខ​ជ្ជ​នី​យ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២៤០ | បន្ទាប់