​ថេរ​វគ្គ​


 ​[​១៩៣​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​ក្នុង​ទីនោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​អាវុសោ​ភិក្ខុ​ទាំងឡាយ​ ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ទទួល​ថេរ​វាចា​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​អាវុសោ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​និយាយ​ដូច្នេះ​ថា​ ​អាវុសោ​ទាំងឡាយ​ ​ព្រះ​បុ​ណ្ណ​មន្តា​នី​បុត្ត​មាន​អាយុ​ ​លោក​មាន​ឧបការៈ​ច្រើន​ ​ដល់​យើង​ទាំងឡាយ​ ​ដែល​ជា​ភិក្ខុ​ថ្មី​ច្រើន​រូប​ ​លោក​តែង​ទូន្មាន​យើង​ទាំងឡាយ​ ​ដោយ​ឱវាទ​នេះ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​សេចក្តី​ប្រកាន់​ថា​ ​អញ​ ​រមែង​មាន​ ​ព្រោះ​អាស្រ័យហេតុ​ ​មិន​មាន​ ​ព្រោះ​មិន​អាស្រ័យហេតុ​។​ ​ចុះ​សេចក្តី​ប្រកាន់​ ​ថា​អញ​ ​រមែង​មាន​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​មិន​មាន​ ​ព្រោះ​មិន​អាស្រ័យហេតុ​អ្វី​។​ ​សេចក្តី​ប្រកាន់​ថា​ ​អញ​ ​រមែង​មាន​ ​ព្រោះ​អាស្រ័យ​រូប​ ​មិន​មាន​ ​ព្រោះ​មិន​អាស្រ័យ​រូប​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​សេចក្តី​ប្រកាន់​ថា​អញ​ ​រមែង​មាន​ ​ព្រោះ​អាស្រ័យ​វិញ្ញាណ​ ​មិន​មាន​ ​ព្រោះ​មិន​អាស្រ័យ​វិញ្ញាណ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ស្ត្រី​ ​ឬ​បុរស​ ​កំពុង​ពេញកំឡោះ​ ​ពេញក្រមុំ​ ​មាន​ជាតិ​ជា​អ្នកចូលចិត្ត​នឹង​ការ​ស្អិតស្អាង​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់