​សង្ខារ​ទាំងនោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​វិញ្ញាណ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​វិញ្ញាណ​នោះ​ចេញ​ ​វិញ្ញាណ​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​ ​សេចក្តី​សុខ​។​
 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ស្មៅ​ ​ឬឈើ​ ​មែកឈើ​ ​និង​ស្លឹកឈើ​ណា​ ​ក្នុង​វត្ត​ជេតពន​នេះ​ ​អ្នកផង​នាំ​យកចេញ​ ​ឬ​ដុត​ចោល​ ​ឬក៏​ធ្វើឲ្យ​សមគួរ​ដល់​ហេតុ​ ​នូវ​ស្មៅ​ ​ឬឈើ​ ​មែកឈើ​ ​និង​ស្លឹកឈើ​នោះ​ ​ចុះ​អ្នក​ទាំងឡាយ​ ​នឹង​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកផង​ឈ្មោះថា​ ​នាំ​យកចេញ​ ​ឬ​ដុត​ចោល​ ​ឬក៏​ធ្វើឲ្យ​សមគួរ​ ​ដល់​ហេតុ​ ​នូវ​យើង​ទាំងឡាយ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ដូច្នោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​វត្ថុ​នោះ​ ​មិនមែន​ជា​ខ្លួន​ផង​ ​មិនមែន​ជា​របស់​អាស្រ័យ​នៅក្នុង​ខ្លួន​ផង​ ​នៃ​យើង​ទាំងឡាយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​រូប​នោះ​ចេញ​ ​រូប​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​។​ ​វេទនា​ ​មិនមែន​របស់
ថយ | ទំព័រទី ៧៦ | បន្ទាប់