ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានសញ្ញោជនៈក្នុងភព គឺតណ្ហាអស់ហើយ ជាអ្នករួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ។
[២៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅបាន ជាពុំខាន សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅបាន ជាពុំខាន។