ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ចុះរបស់ណា មិនទៀង។បេ។ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។