ជាសភាវៈអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នាទៅវិញទៅមក មិនអាចឲ្យសុខ ឬទុក្ខ ដល់គ្នាទៅវិញទៅមកបានឡើយ។ ទុកជាអ្នកណា កាត់នូវក្បាល ដោយគ្រឿងសស្ត្រាដ៏មុត ក៏គ្មានបុគ្គលណាមួយ សម្លាប់បុគ្គលនោះវិញបានឡើយ។ គ្រឿងសស្ត្រា រមែងចូលទៅកាន់ចន្លោះ ក្នុងចន្លោះនៃកាយ ទាំង៧។ ឯកំណើតជាប្រធាន(១) ទាំងនេះ មានចំនួន ១លាន ៤ សែន ៦ពាន់ ៦រយ កម្ម មានចំនួន ៥០០ កម្ម មានចំនួន៥ កម្មមានចំនួន៣ និងកម្ម គឺកាយកម្ម វចីកម្ម កម្មពាក់កណ្តាល គឺមនោកម្ម សេចក្តីប្រតិបត្តិ មានចំនួន៦២ អន្តរកប្ប(២) មានចំនួន៦២
(១) មានកំណើតមនុស្ស ក្សត្រិយ៍ និងព្រាហ្មណ៍ជាដើម។ (២) ក្នុងមហាកប្បមួយ មានអន្តរកប្ប៦៤ តែបុគ្គល ជាមិច្ឆាទិដ្ឋិ មិនដឹងដូច្នោះទេ បានជាយល់ថា៦២វិញ។